ចោទិយកថា 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ក្រែងលោអ្នករាល់គ្នាបណ្ដាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយជារូបតំណាងព្រះណាមួយ ទោះបីជារូបមនុស្សប្រុសស្រី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ក្រែងអ្នករាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី សូមមើលជំពូកអាល់គីតាប16 ក្រែងលោអ្នករាល់គ្នាបណ្តាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយ ជារូបតំណាងព្រះណាមួយទោះបីជារូបមនុស្សប្រុសស្រី សូមមើលជំពូក |
ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្ដោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ