ចោទិយកថា 32:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 គេបានបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យទ្រង់ខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម សូមមើលជំពូកអាល់គីតាប16 ពួកគេធ្វើឲ្យអុលឡោះប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើឲ្យទ្រង់ខឹង ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ សូមមើលជំពូក |
ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះវិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីព្រះជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យព្រះជាម្ចាស់ប្រច័ណ្ឌ។