ចោទិយកថា 32:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែល ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក ព្រមទាំងហើរការពារពីលើកូនរបស់វា ហើយត្រដាងស្លាបក្រុងកូនរបស់វា និងដាក់កូននៅលើចំអេងស្លាបផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូចសត្វឥន្ទ្រីដែលអង្រួនសម្បុក ក៏ហើរការពារពីលើកូន រួចត្រដាងស្លាបទទួលកូន ទាំងទ្រនៅលើចំអេងស្លាប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឧបមាដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង សូមមើលជំពូកអាល់គីតាប11 អុលឡោះប្រព្រឹត្តចំពោះអ៊ីស្រអែល ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក ព្រមទាំងហើរការពារពីលើកូនរបស់វា ហើយត្រដាងស្លាបក្រុងកូនរបស់វា និងដាក់កូននៅលើចំអេងស្លាបផង។ សូមមើលជំពូក |
មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។