Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត​ឲ្យ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អើ‌ណូន ដែល​ជា​ព្រំ‌ប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯ​ពួក​រូបេន និង​ពួក​កាដ ខ្ញុំ​បាន​ប្រគល់​ដែន​ដី​នោះ​ឲ្យ​គេ ចាប់​ពី​ស្រុក​កាឡាត​រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​កណ្ដាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ពួក​រូបេន ហើយ​នឹង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត ឲ្យ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អើណូន ដែល​ជា​ព្រំ​ប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។


ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។


ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។


ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម