Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 27:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ចារឹក​ក្រឹត្យ‌វិន័យ*​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ​នៅ​លើ​ថ្ម​នោះ នៅ​ពេល​អ្នក​ឆ្លង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរសរបស់​អ្នក​បាន​សន្យា​នឹង​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ‌វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​នោះ ក្នុង​កាល​ដែល​ឆ្លង​ទៅ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​មាន​បន្ទូល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ចារឹក​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ស្រប​តាម​ពាក្យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 27:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​នឹង​សម្រេច​តាម​ពាក្យ ដែល​យើង​បាន​សន្យា​ដល់​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ថា ប្រគល់​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​ពួក​គេ។ សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ស្រាប់​ហើយ»។ ខ្ញុំ​ក៏​ទូល​ព្រះអង្គ​ថា «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់!»។


ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ។


យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។


ពួក​គេ​ជម្រាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ មែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។


ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​យើង ព្រះអង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។


ព្រះអង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។


អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។


ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។


«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។


ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចម្បាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់‌អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ។


លោក​យ៉ូស្វេ​ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម