ចោទិយកថា 27:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 "ត្រូវបណ្ដាសាហើយ អ្នកណាដែលវាយអ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ត្រូវបណ្តាសាហើយ អ្នកណាដែលវាយអ្នកជិតខាងខ្លួនដោយសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។ សូមមើលជំពូកអាល់គីតាប24 “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ សូមមើលជំពូក |
បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។