Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 25:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​ប្រោស​ឲ្យ​អ្នក​បាន​សម្រាក​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ជា​កេរ‌មត៌ក ចូរ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​វិនាស​សូន្យ កុំ​ឲ្យ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សំរាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក​ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក កំចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​អ្នក ហើយ​ប្រោស​ឲ្យ​អ្នក​បាន​សម្រាក​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ជា​កេរ‌មត៌ក ចូរ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​វិនាស​សូន្យ កុំ​ឲ្យ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 25:19
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ដែល​នៅ​សេស‌សល់ រួច​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។


គេ​ក៏​ព្យួរ-ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សម្រាប់​លោក​ម៉ាដេ‌កាយ។ ពេល​នោះ ព្រះ‌រាជា​ក៏​ស្ងប់​ព្រះ‌ពិរោធ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។


លោក​ប្រកាស​ថា៖ «ដោយ​ជន‌ជាតិ​អាម៉ា‌ឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក»។


ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខ‌សាន្ត ជា​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក​នៅ​ឡើយ​ទេ។


កុំ​ទុក​សាក‌សព​អ្នក​នោះ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ-ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ-ក ទទួល​បណ្ដាសា​ពី​ព្រះ‌ជាម្ចាស់ ។ ដូច្នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


«ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ


នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់‌អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដែល​ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា។


ចូរ​ទុក​ឲ្យ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជា‌ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជា‌ជន​នេះ”។


លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ​មក​ចែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។


ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ និង​មាន​សុខ​សន្តិ‌ភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា


អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់ ត្រូវ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។


ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!


ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់‌អាច ទ្រង់​បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក ហើយ​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន‌ពាន​ស្រុក​គេ។


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម