Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌អម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​គេ​មែន ដើម្បី​បំផ្លាញ​គេ​ចេញ​ពី​ជំរំ រហូត​ទាល់​តែ​គេ​វិនាស​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 2:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស នៅ​ក្នុង​វាល​រហោ‌ស្ថាន


ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក


ដូច្នេះ ព្រះអង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ព្រះអង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។


ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។


ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។


បងប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំឭក​បងប្អូន​ថា ក្រោយ​ពេល​ដែល​ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ឲ្យ​ចេញ​ផុត​ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្តរាយ។


រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។


ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។ នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដាក់​ទោស​អ្នក​ក្រុង​អាស‌ដូឌ គឺ​ព្រះអង្គ​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ឫស‌ដូង‌បាត។


កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​កើត​វឹក‌វរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះអង្គ​ដាក់​ទណ្ឌ‌កម្ម​ពួក​គេ​ឲ្យ​កើត​ឫស‌ដូង‌បាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។


កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាំយូ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម