ចោទិយកថា 16:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ម្នាក់ៗត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 គ្រប់គ្នាត្រូវថ្វាយតាមដែលខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ត្រូវឲ្យគ្រប់គ្នាថ្វាយតាមកំឡាំងរៀងខ្លួន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានឲ្យ។ សូមមើលជំពូកអាល់គីតាប17 ម្នាក់ៗត្រូវយកជំនូនទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ»។ សូមមើលជំពូក |
តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។