ចោទិយកថា 11:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរនឹកចាំនៅថ្ងៃនេះថា គឺមិនមែនកូនចៅរបស់អ្នករាល់គ្នាទេ (ដែលបានដឹង ឬបានឃើញការវាយផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក) គឺអ្នករាល់គ្នាវិញ ដែលត្រូវទទួលស្គាល់តេជានុភាពរបស់ព្រះអង្គ ព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុដែលលើកសម្រេចរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយនៅថ្ងៃនេះ ត្រូវឲ្យឯងរាល់គ្នាដឹងការដែលពួកកូនចៅឯងរាល់គ្នាមិនបានឃើញ ហើយពុំអាចនឹងដឹងបានឡើយ គឺជាការផ្ចាញ់ផ្ចាលរបស់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងតេជានុភាពរបស់ទ្រង់ ហើយព្រះហស្តដ៏មានព្រះចេស្តា នឹងព្រះពាហុ ដែលលើកសំរេចរបស់ទ្រង់ផង សូមមើលជំពូកអាល់គីតាប2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្តម អំណាច និងតេជានុភាពរបស់ទ្រង់។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាដៃរបស់អុលឡោះតាអាឡាទេ។ សូមមើលជំពូក |
អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ?
ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយពីលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្តែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។