Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 10:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មកវិញ ដាក់​បន្ទះ​ថ្មនោះ​ទៅ​ក្នុង​ហិបដែល​ខ្ញុំ​បាន​ធ្វើ ហើយថ្ម​នោះ​នៅ​ក្នុង​ហិប​រហូត​ដល់​ពេល​នេះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មកខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ​ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ខ្ញុំ»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 10:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​របស់​សម្ពន្ធ‌មេត្រី* ដែល​យើង​ឲ្យ​ដល់​អ្នក​ក្នុង​ហិប​នេះ។


ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ដែល​យើង​នឹង​ប្រគល់​ឲ្យ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គម្រប​មក​គ្រប។


លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។


លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះ‌បន្ទូល​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​បទ‌បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។


លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិ‌សញ្ញា។ ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី ព្រោះ​តែ​លោក​បាន​សន្ទនា​ជា​មួយ​ព្រះ‌អម្ចាស់​នោះ​ទេ។


លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គម្រប​មក​គ្រប​លើ​ហិប​នោះ។


យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម​ពី​មុន នៅ​លើ​បន្ទះ​ថ្ម​ថ្មី ហើយ​អ្នក​ត្រូវ​ទុក​បន្ទះ​ថ្ម​នេះ​នៅ​ក្នុង​ហិប”។


ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាស‌ពេញ​លើ​ភ្នំ។


លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម