Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 «បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស-‌បារនា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 «បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ ចេញ​ពី​ភ្នំ​ហោរែប ដើរ​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​សំបើម គួរ​ស្ញែង‌ខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 «បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូ‌រី ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស–បារណា

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះ‌អម្ចាស់​នៅ​ឯ​ណា? គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។


ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។


កុល‌សម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូន​របស់​លោក​មីកែល។


ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះអង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជា‌ជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះអង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះអង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។


ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស-‌បារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។


ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-‌បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។


ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។


ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។


ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​តាម​ថែ‌រក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។


ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះអង្គ។


ព្រះអង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។


លោក​យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កាដេស-‌បារនា​រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម