Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​ណា​បងប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណា​ឲ្យ​ក្រុម‌ជំនុំ​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បងប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ក្រោយពី​អាន​សំបុត្រ​នេះ​ក្នុងចំណោម​អ្នករាល់គ្នា​រួចហើយ សូម​ឲ្យ​ក្រុមជំនុំ​នៅ​ឡៅឌីសេ​អាន​ផង ហើយ​សំបុត្រ​ដែល​មកពី​ឡៅឌីសេ ក៏​អ្នករាល់គ្នា​ត្រូវ​អាន​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ពេល​ណា​អ្នក​រាល់គ្នា​បាន​អាន​សំបុត្រ​នេះ​រួច​ហើយ​ ចូរ​ឲ្យ​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​អាន​ផង​ ហើយ​អ្នក​រាល់គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅឌីសេ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​អាន​សំបុត្រ​នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​អាន​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅ‌ឌីសេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​ណា​បាន​អាន​មើល​សំបុត្រ​នេះ ក្នុង​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ហើយ នោះ​ចូរ​ឲ្យ​គេ​អាន​មើល​ក្នុង​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ​ដែរ រួច​ឲ្យ​អ្នក​រាល់​គ្នា​មើល​សំបុត្រ ដែល​ផ្ញើ​ទៅ​ពួក​ឡៅឌីសេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​ណា​បង​ប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណា ឲ្យ​ក្រុម‌ជំអះ​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បង​ប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។

សូមមើលជំពូក ចម្លង




កូឡុស 4:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ី‌ឡូន លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ


ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​


ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង​សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ា‌ប៉ូល។


សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។


ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។


បើ​អ្នក​ណា​មិន​ស្ដាប់​តាម​សេចក្ដី​ដែល​យើង​សរសេរ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មុខ​ទុក ហើយ​កុំ​ទាក់ទង​ជា​មួយ​អ្នក​នោះ ដើម្បី​ឲ្យ​គាត់​ខ្មាស​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម