កិច្ចការ 2:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។ សូមមើលជំពូកKhmer Christian Bible23 ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង សូមមើលជំពូកអាល់គីតាប23 បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។ សូមមើលជំពូក |
ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ត* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ត* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។