កិច្ចការ 19:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប៉ុន្តែ ដោយអ្នកខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 លុះនៅពេលមានអ្នកខ្លះមានចិត្តរឹងរូស ហើយមិនព្រមជឿ ទាំងនិយាយអាក្រក់អំពីមាគ៌ានោះនៅមុខអង្គប្រជុំ ប៉ូលក៏ដកខ្លួនចេញពីពួកគេ ទាំងញែកយកពួកសិស្ស រួចជជែកនៅក្នុងសាលាទីរ៉ានុសជារៀងរាល់ថ្ងៃ។ សូមមើលជំពូកKhmer Christian Bible9 ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូស និងមិនព្រមជឿ ទាំងនិយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជន គាត់ក៏ចាកចេញពីពួកគេ នាំយកពួកសិស្សទៅផង ហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុសជារៀងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្ដែ កាលអ្នកខ្លះកើតមានចិត្តរឹងរូស ហើយនៅតែមិនព្រមជឿ ទាំងនិយាយអាក្រក់ពីផ្លូវនោះនៅមុខក្រុមជំនុំ លោកក៏ថយចេញពីពួកគេ ដោយនាំពួកសិស្សទៅជាមួយ រួចលោកជជែកពន្យល់រាល់ថ្ងៃនៅក្នុងសាលារបស់ទីរ៉ានុស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ សូមមើលជំពូកអាល់គីតាប9 ប៉ុន្ដែ ដោយអ្នកខ្លះនៅតែមានចិត្ដមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់អុលឡោះជាអម្ចាស់នៅមុខប្រជុំជនផងនោះ គាត់ក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស សូមមើលជំពូក |
ព្រះអង្គបានដាស់តឿនពួកគេឲ្យវិលមក កាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គវិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។