Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ឈ្មោះ នាង​រ៉ូដា​ចេញ​មក​សួរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នៅពេល​ពេត្រុស​គោះ​ទ្វារខាងក្រៅ មាន​បាវបម្រើស្រី​ម្នាក់​ឈ្មោះ​រ៉ូដា​ចេញមក​សួរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ពេល​លោក​ពេត្រុស​គោះ​ទ្វារ​នៅ​ច្រក​ចូល​ ក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​ បាន​ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​លោក​ពេត្រុស​គោះ​ទ្វារ​មុខ ស្រ្ដី​បម្រើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បំរើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ពេល​គាត់​គោះ​ទ្វារ មាន​ស្ដ្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ​មក​សួរ

សូមមើលជំពូក ចម្លង




កិច្ចការ 12:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។


កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។


គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម