Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បងប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ខ្ញុំ​ចង់​នៅជាមួយ​អ្នករាល់គ្នា​ពេល​ឥឡូវនេះ ហើយ​ផ្លាស់ប្ដូរ​របៀបនិយាយ​របស់ខ្ញុំ ដ្បិត​ខ្ញុំ​វល់គំនិត​អំពី​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ខ្ញុំ​ចង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​នា​ពេល​ឥឡូវ​នេះ​ និង​ផ្លាស់​ប្ដូរ​សំដី​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់គ្នា​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​សម្ដី​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ខ្ញុំ​ចង់​នៅ​ជិត​បង​ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង​ប្អូន​ទេ។

សូមមើលជំពូក ចម្លង




កាឡាទី 4:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ស្ដេច​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេច​ការពារ​លោក។ កាល​ស្ដេច​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ស្ដេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។


គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច


យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​នោះ​ឡើយ ព្រោះ​តែ​បងប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម