Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 8:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដាវីឌ​ទ្រង់​ចាប់​យក​បាន​ពល​សេះ​១​ពាន់​៧​រយ​នាក់ នឹង​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ បាន​ទុក​ឲ្យ​នៅ​ល្មម​តែ​នឹង​ទឹម​រទេះ​១០០​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះបាទ​ដាវីឌ​ចាប់​យក​បាន​ពល​សេះ​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​ពី​ស្តេច​នោះ ហើយ​ក៏​កាប់​សរសៃ​ក​ជើង​សេះ ដែល​ទឹម​រទេះ​ទាំង​អស់ ទុក​ឲ្យ​នៅ​ល្មម​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចំនួន​មួយ​ពាន់​ប្រាំ‌ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​ទត​ចាប់​បាន​ទ័ព​សេះ​របស់​ស្តេច​ហាដា‌រេស៊ើរ ចំនួន​មួយ​ពាន់​ប្រាំ​ពីរ​រយ​នាក់ និង​កង‌ពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ គាត់​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ​គាត់​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 8:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ចិត្ត​អញ​អើយ កុំ​ឲ្យ​ចូល​គំនិត​នឹង​គេ ឱ​កិត្តិយស​របស់​អញ​អើយ កុំ​ឲ្យ​ចូល​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​គេ​បាន​សំឡាប់​មនុស្ស​ដោយ​មោហោ​ចិត្ត ហើយ​បាន​ប្រហារ​អ្នក​ដែល​ជា​កំពូល​ដោយ​អំណរ​ចិត្ត​ផង


សាឡូម៉ូន​ក៏​ប្រមូល​ចំរើន​រទេះ​ចំបាំង នឹង​ពល​សេះ ទ្រង់​មាន​រទេះ​ចំបាំង​១​ពាន់​៤០០ ហើយ​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ


ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចំបាំង​១​ពាន់ នឹង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។


អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ


កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តាជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់​នៅ​មុខ​អ៊ីស្រាអែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង


យ៉ូស្វេ​បាន​ប្រព្រឹត្ត​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក គឺ​បាន​កាប់​សរសៃ​ក​ជើង​សេះ ព្រម​ទាំង​ដុត​រទេះ​ចំបាំង​របស់​គេ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម