Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ពី​ព្រោះ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង​ហើយ ដោយ​បន្ទូល​ថា អញ​នឹង​តាំង​វង្សា​ឯង​ឡើង ហេតុ​ដូច្នោះ​បាន​ជា​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ក្លាហាន នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បពិត្រ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា "យើង​នឹង​តាំង​វង្សា​ឯង​ឡើង" ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ក្លាហាន​នឹង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ព្រះអង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ដឹង អំពី​គម្រោង‌ការ​ដែល​ទ្រង់​ពេញ​ចិត្ត នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ខ្ញុំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ចិត្ត​ក្លា‌ហាន ថ្លែង​ពាក្យ​ទូរអា​នេះ​ជូន​ទ្រង់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:27
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង)


គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ


ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត នឹង​ក្រិត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រាអែល​ឲ្យ​ដល់​ឯង


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ស្តាប់​សេចក្ដី​បំណង របស់​មនុស្ស​រាប​ទាប ទ្រង់​នឹង​តាំង​ចិត្ត​គេ​ឲ្យ​មាំ‌មួន ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​ស្តាប់​ផង


ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិន សព្វ​ព្រះ‌ហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ


ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចំរើន​ពូជ​ឲ្យ​គេ។


ហើយ​ខ្ញុំ​បាន​គិត​ថា ត្រូវ​ជំរាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ​សូម​ឲ្យ​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ ហើយ​នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង នោះ​គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​នឹង​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​ព្រម​លោះ​ដែរ


រួច​អញ​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​១​ដែល​ស្មោះ‌ត្រង់​ដល់​អញ ជា​អ្នក​ដែល​នឹង​ធ្វើ​តាម​ចិត្ត​តាម​គំនិត​អញ​វិញ ហើយ​អញ​នឹង​បង្កើត​ឲ្យ​អ្នក​នោះ​មាន​គ្រួ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​អញ​ចាក់​ប្រេង​តាំង​ឲ្យ ជា​រៀង​រាប​ដរាប​ទៅ


រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់បាន​មាន​បន្ទូល​ប្រាប់​សាំយូ‌អែល​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម