២ សាំយូអែល 7:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ទ្រង់បានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាបាវបំរើទ្រង់បានដឹង ដោយយល់ដល់ព្រះបន្ទូលនៃទ្រង់ទេ ហើយក៏តាមព្រះហឫទ័យទ្រង់ផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះអង្គបានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានដឹង ដោយយល់ដល់ព្រះបន្ទូលរបស់ព្រះអង្គទេ ហើយក៏តាមព្រះហឫទ័យរបស់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអង្គបានសម្តែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គឃើញ ស្របតាមព្រះបន្ទូលសន្យា និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប21 ទ្រង់បានសំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំជាអ្នកបម្រើរបស់ទ្រង់ឃើញ ស្របតាមបន្ទូលសន្យា និងចិត្តសប្បុរសរបស់ទ្រង់។ សូមមើលជំពូក |
នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោឯង គឺនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប។