២ សាំយូអែល 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅ គង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ព្រះបាទដាវីឌបានយាងចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងអំបូររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? សូមមើលជំពូកអាល់គីតាប18 ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយទូរអាសួរថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងអំបូររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? សូមមើលជំពូក |
តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ