២ សាំយូអែល 6:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ហើយនឹងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ហើយ និងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនយើងផង តែចំណែកពួកស្រីបម្រើដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់យើងវិញ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាង ក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។ សូមមើលជំពូកអាល់គីតាប22 យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាងក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង នឹងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ