២ សាំយូអែល 6:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 តែដាវីឌមានបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង នឹងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនឹងតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសយើងជាជាងបិតាឯង និងវង្សារបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងយើងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាយើងលេងសប្បាយនៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! សូមមើលជំពូកអាល់គីតាប21 ស្តេចទតមានប្រសាសន៍តបទៅនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! ទ្រង់បានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ជំនួសឪពុករបស់នាង និងរាជវង្ស។ យើងសំដែងសេចក្តីសប្បាយនេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! សូមមើលជំពូក |
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ