Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​អ័ប៊ី‌នើរ​ក៏​មាន​សេចក្ដី​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា ទូលបង្គំ​ជា​ក្បាល​ឆ្កែ​របស់​ផង​ពួក​យូដា​ឬ​អី សព្វ​ថ្ងៃ​នេះ ទូលបង្គំ​កំពុង​តែ​សំដែង​គុណ ដល់​រាជ‌វង្សរបស់​សូល ជា​បិតា​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស នឹង​មិត្រ​សំឡាញ់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូលបង្គំ ពី​រឿង​ស្រី​នោះ​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នោះ​អ័ប៊ី‌នើរ​ក៏​មាន​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា៖ «ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ពួក​យូដា​ឬ? សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សម្ដែង​គុណ​ដ​ល់​រាជ‌វង្ស​ស្តេច​សូល ជា​បិតា​របស់​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្ត​សម្លាញ់​របស់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ​ពី​រឿង​ស្រី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កាល​ឮ​ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​រាជ‌ឱង្ការ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សម្តែង​ភក្ដី‌ភាព​ចំពោះ​រាជ‌វង្ស​ព្រះ‌បាទ​សូល ដែល​ជា​បិតា​របស់​ព្រះ‌ករុណា​ចំពោះ​បងប្អូន និង​មិត្ត‌ភក្ដិ​របស់​ព្រះ‌ករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះ‌ករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះ‌ករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កាល​ឮ​ស្តេច​អ៊ីស‌បូសែត​និយាយ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «តើ​ខ្ញុំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​សំដែង​ភក្តី‌ភាព ចំពោះ​រាជ‌វង្ស​ស្តេច​សូល​ដែល​ជា​ឪពុក​របស់​ស្តេច ចំពោះ​បង​ប្អូន និង​មិត្ត‌ភក្តិ​របស់​ស្តេច។ ខ្ញុំ​ពុំ​បាន​ប្រគល់​ស្តេច ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ទត​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ស្តេច​បែរ​ជា​ស្តី​បន្ទោស​ខ្ញុំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ


រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម


ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដាវីឌ​ហើយ ថាអញ​នឹង​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ


បើ​សិន​ជា​ទូលបង្គំ​មិន​លើក​ដាវីឌ​ឡើង តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ទ្រង់​ហើយ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​អ័ប៊ី‌នើរ​ខ្ញុំ​នេះ​យ៉ាង​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង


កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​លើ​ទូលបង្គំ​គ្រប់​គ្នា នោះ​គឺ​ទ្រង់​ហើយ ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ១​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទ្រង់​ថា ត្រូវ​ឲ្យ​ឯង​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រាអែល​ផង


នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា តើ​បាវ​បំរើ​នៃ​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូលបង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​នេះ។


នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលី‌សេ​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី


៙ ពិត​ប្រាកដ​ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​មនុស្ស នឹង​សរសើរ​ទ្រង់ ឯ​សំណល់​សេចក្ដី​ឃោរ‌ឃៅ នោះ​ទ្រង់​នឹង​រួប‌រឹត​ទុក​វិញ


តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ


មិន​ត្រូវ​ឲ្យ​យក​ថ្លៃ​ឈ្នួល​របស់​ការ​ធ្វើ​សំផឹង ឬ​ថ្លៃ​ឆ្កែ មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​លា​បំណន់​ឡើយ ដ្បិត​ទាំង​២​មុខ​នេះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។


ដូច្នេះសាំយូ‌អែល​ទូល​ទ្រង់​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រាអែល ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​ដល់អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ


រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម