Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 អេលី‌ផា‌លេត​ជា​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម ជា​កូន​អ័ហ៊ី‌ថូ‌ផែល ពួក​គីឡោ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 អេលី‌ផាលេត​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម​កូន​អ័ហ៊ី‌ថូផែល ពី​ស្រុក​គីឡោ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​អេលី‌ផាលេត​ជា​កូន​របស់​លោក​អហាសបៃ និង​ជា​ពូជ‌ពង្ស​របស់​ពួក​ម៉ាកាធី លោក​អេលីយ៉ាម​ជា​កូន​របស់​លោក​អហ៊ី‌ថូផែល អ្នក​ស្រុក​គីឡោ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 លោក​អេលី‌ផាលេត ជា​កូន​របស់​លោក​អហាស‌បៃ និង​ជា​ពូជ‌ពង្ស​របស់​ពួក​ម៉ាកា‌ធី លោក​អេលី‌យ៉ាម ជា​កូន​របស់​លោក​អហ៊ី‌ថូផែល អ្នក​ស្រុក​គីឡោ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា នឹង​ក្រុង​រេហុប ហើយ​ពួក​ថូប នឹង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។


ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​ពី​នាង ហើយ​ម្នាក់​នោះ​ទូល​ថា នាង​ឈ្មោះ​បាត‌សេបា​ជា​កូន​អេលាម ប្រពន្ធ​អ៊ូរី សាសន៍​ហេត


ហើយ​កំពុង​ដែល​អាប់‌សា‌ឡំម​ថ្វាយ​យញ្ញ‌បូជា នោះ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោ‌ហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជា‌ជន​ចុះ​ចូល​ខាង​អាប់‌សា‌ឡំម រឹត‌តែ​ច្រើន​ឡើង។


មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ


កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


អ្នក​នោះ​ដើរ​កាត់​គ្រប់​ទាំង ខែត្រ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែលទៅ ដល់​ត្រឹម​ក្រុង​អេបិល-បេត-ម្អាកា ហើយ​ពួក​បេរី ក៏​មូល​គ្នា​ទាំង​អស់​ទៅ​តាម​វា​ដែរ


យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី នឹង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)


នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត នឹង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម