Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា​បាំង​ជុំវិញ​ទ្រង់ គឺ​ជា​ទឹក​រួប‌រួម​គ្នា ហើយ​នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា បាំង​ជុំ​វិញ​ព្រះ‌អង្គ គឺ​មាន​ពពក​យ៉ាង​ក្រាស់​ពេញ​ដោយ​ទឹក​ផ្ដុំ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទ្រង់​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក ធ្វើ​ជា​ជំរំ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់


បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀបចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។


អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន


ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា


មាន​ពពក នឹង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់ សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម