២ សាំយូអែល 20:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 អ្នកនោះដើរកាត់គ្រប់ទាំង ខែត្រនៃពូជអំបូរអ៊ីស្រាអែលទៅ ដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរី ក៏មូលគ្នាទាំងអស់ទៅតាមវាដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។ សូមមើលជំពូកអាល់គីតាប14 លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមគាត់ដែរ។ សូមមើលជំពូក |
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ នឹងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ