Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មាន​ម្នាក់​ក្នុង​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ខាង​យ៉ូអាប់ ហើយ​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា៖ «អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​នៅ​ខាង​យ៉ូអាប់ និង​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះ‌បាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ស្តេច​ទត ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ


កាល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្តា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។


មិន​មែន​ដូច្នោះ​ទេ គឺ​មាន​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្រុក​ភ្នំ​អេប្រា‌អិម ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី វា​បាន​លើក​ដៃ​ក្បត់​ចំពោះ​ស្តេច​ដាវីឌ​វិញ ចូរ​ប្រគល់​តែ​ខ្លួន​វា​១​មក​ប៉ុណ្ណោះ នោះ​យើង​នឹង​ថយ​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ​ហើយ ស្រី​នោះ​ឆ្លើយ​មក​យ៉ូអាប់​ថា ចាំ​មើល គេ​នឹង​បោះ​ក្បាល​វា​រំលង​កំផែង​មក​ជូន​លោក


រួច​មក ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់ ទៅ​អ័ម៉ាសា​ថា ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ឯ​យើង​ក្នុង​៣​ថ្ងៃ ហើយ​ត្រូវ​ឲ្យ​អ្នក​នៅ​ទី​នេះ​ដែរ


នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម