Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប៉ុន្តែគាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេសា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេ‌សា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​ចាក់​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​បុក​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់ នឹង​អ័ប៊ី‌សាយ គេ​ចេះ​តែ​ដេញ​តាម​អ័ប៊ី‌នើរ​ទៅ កាល​គេ​មក​ដល់​ភ្នំ​អាំម៉ា ដែល​នៅ​ប្រទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​គីបៀន នោះ​ថ្ងៃ​ក៏​លិច


ឯ​អ័ម៉ាសា​មិន​បាន​ជា​រវាំង​នឹង​កាំបិត​ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះ‌វៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ រួច​យ៉ូអាប់ នឹង​អ័ប៊ី‌សាយ ជា​ប្អូន​ក៏​ដេញ​តាម​សេបា ជា​កូន​ប៊ីគ្រី​ទៅ


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន


គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ នឹង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។


គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សំឡាប់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់


នៅ​គ្រា​នោះស្តេចហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ នឹង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម