Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​ពួក​មនុស្ស ដែល​លប​ចេញ​ពី​ទី​ចំបាំង​ទៅ ដោយ​ខ្មាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​មនុស្ស​ដែល​លប​ចេញ​ពី​ទី​ចម្បាំង​ទៅ ដោយ​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្ដី​អាម៉ាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្តី​អាម៉ាស់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ឯង​លួច​រត់​ចេញ​មក​ពី​អញ​ដោយ​ស្ងាត់​កំបាំង​ដូច្នេះ ឥត​ប្រាប់​ឲ្យ​អញ​ដឹង​ផង ដើម្បី​ឲ្យ​អញ​បាន​ជូន​មក​ដោយ​សេចក្ដី​អំណរ គឺ​ដោយ​ច្រៀង​ចំរៀង​នឹង​បន្ទរ​ក្រាប់ ព្រម​ទាំង​ចាប់​ស៊ុង​ដែរ


រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម នឹង​ពួក​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ


ថ្ងៃ​នោះ​ឯង ការ​ជ័យ‌ជំនះ​ក៏​ត្រឡប់​ទៅ​ជា​សេចក្ដី​ទុក្ខ​សោក​ដល់​ពួក​ជន​ទាំង‌ឡាយ​វិញ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ គេ​ឮ​ដំណឹង​ថា ស្តេច​ទ្រង់​សោក​ទោមនស្ស​នឹង​ព្រះ‌រាជ​បុត្រា


លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក


ឯ​ស្តេច ទ្រង់​បិទ​ព្រះ‌ភ័ក្ត្រ ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ ជា​កូន​អញ​អើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម