Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​មនុស្ស​កំឡោះ​១០​នាក់ ដែល​កាន់​គ្រឿង​របស់​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សំឡាប់​អាប់‌សា‌ឡំម​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យុវជន​ដប់​នាក់​ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សម្លាប់​អាប់សា‌ឡុម​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ស្ដេច​អាប់‌សា‌ឡុម ហើយ​វាយ​ប្រហារ​ឲ្យ​សុគត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ស្តេច​អាប់‌សា‌ឡុម ហើយ​វាយ​ប្រហារ​ឲ្យ​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង


យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អញ​នៅ​បង្ខាត​ពេល​ជា​មួយ​នឹង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃទៅ​ពួយ​ទំលុះ​ត្រង់​បេះ‌ដូង​អាប់‌សា‌ឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ


រួច​ហើយ យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​ទ័ព​ក៏​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​អ៊ីស្រាអែល​មក​វិញ ដ្បិត​លោក​ប្រណី​ដល់​គេ


ចំណែក​ស្តេច​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ដោយ​បន្ទូល​ថា ចូរ​សួរ​ដល់​ពួក​ចាស់‌ទុំ​នៃ​ពួក​យូដា​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ ដ្បិត​សូរ‌សព្ទ ដែល​ពួក​អ៊ីស្រាអែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​ព្រះ‌រាជ​មន្ទីរ​ហើយ


នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ


យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី ដែល​ចំរើន​នៅ​ទី​កំណើត​វា


មនុស្ស​ខូច​អាក្រក់ គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បំរើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។


ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទំលុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម