Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទូលបង្គំនឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កំឡាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្តា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ នឹង​រត់​ចេញ​ទៅ ទូលបង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទូល‌បង្គំ​នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កម្លាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្ដា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា‌មួយ​នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទូលបង្គំ​នឹង​វាយ​សម្រុក នៅ​ពេល​ព្រះ‌បាទ​ដាវីឌ​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ទូលបង្គំ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត ហើយ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​ទៅ​ជា​មួយ​ស្ដេច នឹង​រត់​ចោល​ស្ដេច។ ទូលបង្គំ​នឹង​ធ្វើ​គុត​តែ​ស្ដេច​មួយ​អង្គ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​នឹង​វាយ​សំរុក នៅ​ពេល​ដែល​ស្តេច​ទត​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត ហើយ​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​ទៅ​ជា​មួយ​ស្តេច​នឹង​រត់​ចោល​ស្តេច។ ខ្ញុំ​នឹង​សម្លាប់​តែ​ស្តេច​ម្នាក់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ​ស្តេច នឹង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។


មួយ​ទៀតអ័ហ៊ី‌ថូ‌ផែល លោកមាន​បន្ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ទូលបង្គំ​ទៅ​រើស​ទាហាន​១​ម៉ឺន​២​ពាន់​នាក់​នាំ​ចេញ​ទៅ ដេញ​តាម​ដាវីឌ​នៅ​យប់​នេះ​ឯង


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូចឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ


សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្ដី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ


ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ


ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា


ខណ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ»


ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ


គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កំឡាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម