Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​នឹង​យក​ពួរ ទៅ​ទាញ​អូស​ទី​ក្រុង​នោះ ទំលាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​១​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​យក​ពួរ​ទៅ​ទាញ​អូស​ទី​ក្រុង​នោះ​ទម្លាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​មួយ​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែ‌ពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែ​ពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់‌សា‌ឡំម នឹង​ពួក​អ៊ីស្រាអែល​ក៏​ឆ្លើយ​ឡើង​ថា គំនិត​របស់​ហ៊ូសាយ ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល (ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូ‌ផែល​ចេញ ដើម្បី​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​អាប់‌សា‌ឡំម​វិញ)។


ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សំរាប់​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​នឹង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង


តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម