Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូលបង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូលបង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះវរ‌បិតា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មួយ​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បម្រើ​អ្នក​ណា? តើ​មិន​គួរ​ឲ្យ​បម្រើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ? ដូច្នេះ ទូល‌បង្គំ​នៅ​បម្រើ​ព្រះ‌ករុណា ដូច​ជា​បាន​បម្រើ​ព្រះ‌បិតា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បម្រើ​អ្នក​ណា? ព្រះ‌ករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បម្រើ​ព្រះ‌ករុណា ដូច​ទូលបង្គំ​បាន​បម្រើ​បិតា​របស់​ព្រះ‌ករុណា​ដែរ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ម្យ៉ាង​ទៀត ខ្ញុំ​ត្រូវ​បម្រើ​អ្នក​ណា? ស្តេច​ជា​កូន​របស់​មិត្ត​សម្លាញ់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​បម្រើ​ស្តេច ដូច​ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​ស្តេច​ដែរ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​សិន​ជា​អ្នក​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់‌សា‌ឡំម​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​ដល់​ព្រះ‌បិតា​ទ្រង់​កាល​ពី​ដើម​ដែរ បើ​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល​ឲ្យ​យើង​បាន


នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា នឹង​បណ្តាជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូលបង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ


នោះ​អាប់‌សា‌ឡំម​មាន​បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង


មាត់​គេ​រឥល​ជាង​ខ្លាញ់ តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញ វាចា​គេ​ទន់‌ល្វន់​ជាង​ប្រេង ប៉ុន្តែពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់


ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត


ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូលបង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។


នោះ​ដាវីឌ​ទូល​សួរ​អ័គីស​ថា តើ​ទូលបង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ ចាប់​តាំង​ពី​ទូលបង្គំ​មក​នៅ​ចំពោះ​ទ្រង់ ដរាប​ដល់​ថ្ងៃ​នេះ នោះ​តើ​ទ្រង់​បាន​ឃើញ​ទូលបង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូលបង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅហ្វាយ​នៃ​ទូលបង្គំ​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម