Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ស្តេច​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញទៅ ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​ស្តេច​មាន​រាជ‌ឱង្ការ​ប្រាប់​ថា៖ «ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំ​នៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​យើង​ឡើយ»។ ដូច្នេះ អាប់សា‌ឡុម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ទត​ប្រាប់​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្តេច​អាប់‌សាឡុម​ក៏​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​មុខ​ទត​ទេ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ


អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា


អាប់‌សា‌ឡំម ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ពេញ​២​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្តេច​ឡើយ


ដាវីឌ​ក៏​តប​ថា អើ យើង​នឹង​ចុះ​សញ្ញា​នឹង​អ្នក ប៉ុន្តែតោង​ឲ្យ​អ្នក​ធ្វើ​ការ​នេះ​សិន គឺ​អ្នក​មិន​ឃើញ​មុខ​យើង​ឡើយ ទាល់​តែ​បាន​នាំ​មីកាល ជា​បុត្រី​សូល​មក ក្នុង​កាល​ដែល​អ្នក​មក​សួរ​យើង


ផារ៉ោន​ក៏​មាន​បន្ទូល​ទៅ​លោក​ថា ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់


គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម