Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 11:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ប៉ុន្តែអ៊ូរី​គាត់​ទៅ​ដេក​ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់​វិញ ឥត​បាន​ចុះ​ទៅ​ឯ​ផ្ទះ​ខ្លួន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់ មិន​បាន​ទៅ​ផ្ទះ​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​គាត់​ទៅ​ដេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 11:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​ទូល​ដាវីឌ​ថា អ៊ូរី​មិន​បាន​ចុះ​ទៅ​ឯផ្ទះ​គាត់​ទេ នោះ​ទ្រង់​សួរ​អ៊ូរី​ថា តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ​អី ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ឯ​ផ្ទះ


កាល​ដាវីឌ​ទ្រង់​ហៅ​គាត់​មក នោះ​គាត់​ក៏​បរិភោគ​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង តែ​ដល់​ល្ងាចគាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត ឥត​មាន​ចុះ​ទៅ​ឯ​ផ្ទះ​ឡើយ។


រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច


ដូច្នេះ កាល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម