Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌រាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះ‌ករុណា​ថ្លៃ​វិសេស!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ងាក​មក​ឃើញ​ខ្ញុំ ហើយ​ហៅ​ខ្ញុំ។ ខ្ញុំ​ឆ្លើយ​ថា “បាទ​លោក!”។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​កំឡោះ​នោះ​ជំរាប​ថា គាប់​ចួន​ជា​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ នោះ​ឃើញ​សូល​ទ្រង់​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ នឹង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​ជា​ប្រកិត


រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា ឯង​ជា​អ្នក​ណា ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ទូលបង្គំ​ជា​សាសន៍​អាម៉ា‌លេក


ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ យ៉ូណា‌ថាន ដែលជាបុត្រា​សូល ក៏​មក​ឯ​ដាវីឌទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា​វិសេស


រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ


អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ


ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ


រួច​សូល​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប​ឯង លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម