២ សាំយូអែល 1:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានស្រែពេញដោយដង្វាយទៀតដែរ ដ្បិតនៅទីនោះខែលនៃពួកខ្លាំងពូកែបានត្រូវបង្អាប់ គឺជាខែលរបស់សូល ទុកដូចជាមិនបានចាក់ប្រេងតាំងទ្រង់ឡើយសោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀងធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្ដល់ ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ព្រះបាទសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។ សូមមើលជំពូកអាល់គីតាប21 ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀង ធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្តល់ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ស្តេចសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។ សូមមើលជំពូក |
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជំរៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា