២ របាក្សត្រ 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យ ថ្វាយព្រះនាងនោះទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះបាទសាឡូម៉ូនក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះនាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។ សូមមើលជំពូកអាល់គីតាប2 ស្តេចស៊ូឡៃម៉ានឆ្លើយនឹងសំនួរទាំងប៉ុន្មានរបស់នាង គ្មានសំនួរណាមួយដែលស្តេចឆ្លើយពុំរួចនោះឡើយ។ សូមមើលជំពូក |
កាលមហាក្សត្រីនៃស្រុកសេបាបានឮកិត្តិនាមរបស់សាឡូម៉ូន នោះព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិមដើម្បីល្បងសាឡូម៉ូន ដោយប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប នឹងមាសជាបរិបូរ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ