Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ទ្រង់​ឈរ​ឡើង យាង​ចូល​ទៅ​ឯ​ទី​សំរាក​របស់​ទ្រង់​ឥឡូវ ព្រម​ទាំង​ហឹប​របស់​ឥទ្ធា‌នុភាព​របស់​ទ្រង់​ផង ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​នៃ​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ព្រះ‌អង្គ​ឈរ​ឡើង សូម​ព្រះ‌អង្គ និង​ហិប​នៃ​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ យាង​ចូល​ទៅ​ឯ​ទី​សម្រាក​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះ‌ជា‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប​នៃ​ឫទ្ធា‌នុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក​របស់​ព្រះអង្គ រហូត​ត​ទៅ។ ព្រះ‌ជា‌អម្ចាស់​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​ប្រទះ​តែ​នឹង​សុភមង្គល!

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ឥឡូវ​នេះ​សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់ រហូត​ត​ទៅ។ អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បម្រើ​របស់​ទ្រង់ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​ប្រទះ​តែ​នឹង​សុភ‌មង្គល!

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:41
24 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មានព្រះ‌បន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សំរាប់​ឲ្យ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​បាន​សំរាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សំរាប់​ការ​ស្អាង​នោះ​ដែរ


គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ នឹង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ នឹង​អណ្តូង​ជីក​ស្រាប់ ចំការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ នឹង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សន្ធឹង​ដំបង​នៃ​ព្រះ‌ចេស្តា​ឯង ចេញ​ពី​ក្រុង​ស៊ីយ៉ូន ឲ្យ​ឯង​គ្រប់‌គ្រង​នៅ​កណ្តាល​ពួក​ខ្មាំង​សត្រូវ​ផង


ឯ​ពួក​សង្ឃ អញ​នឹង​តាក់‌តែង ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ពួក​បរិសុទ្ធ​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ


ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិល​ឃួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ក៏​ស្រក់​ជា​សេចក្ដី​បរិបូរ


មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ នៃ​ដំណាក់​ទ្រង់ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ


នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។


តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ​សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ តើ​មាន​កន្លែង​ណា​សំរាប់​ជា​ទី​សំរាក​ដល់​អញ


ដ្បិត​សេចក្ដី​ចំរើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លំអ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំឡោះៗ​ចំរើន​កំឡាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​ឲ្យ​ពួក​ក្រមុំៗ បាន​ចំរើន​ដូច​គ្នា។


ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង


គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។


ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ


ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​តែ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​និង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត


ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង


រួច​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្តាច់ គឺ​ជា​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​នឹង​កល់​នៅ​នឹង​ជា​គំនរ។


អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង


ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម