Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 33:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​អស់​ទាំង​ទី​ក្រុងមាន​បន្ទាយ​នៅ​ស្រុក​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក្រោយ​មក ទ្រង់​សង់​កំផែង​នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំ‌វិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កម្ពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​តាម​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បន្ទាប់​មក​ស្តេច​បាន​សង់​កំពែង ពី​ក្រៅ​បុរី​ស្តេច​ទត គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្តេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្តេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 33:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ហើយ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ


គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បំរើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខែត្រ​យូដា។


ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន


គឺ​ហេសេគា​នេះ​ឯង ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ នៃ​ជ្រោះ​គីហុន បង្ហូរ​ដំរង់​ចុះ​មក​ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចំរើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់


ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ខែល​ជា​បរិបូរ


ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម នឹង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល នឹង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ


ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​នឹង​រនុក​ផង


ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ នឹង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សំរាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​សត្វ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី នឹង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម