២ របាក្សត្រ 32:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯហេសេគាទ្រង់មានព្រះរាជទ្រព្យ នឹងកិត្តិនាមយ៉ាងក្រៃលែង ទ្រង់បានធ្វើឃ្លាំងសំរាប់ដាក់ប្រាក់ មាស ត្បូងមានដំឡៃ គ្រឿងក្រអូប នឹងខែល ហើយនឹងគ្រឿងប្រដាប់ល្អគ្រប់មុខ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ព្រះបាទហេសេគាមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងល្បីល្បាញ ស្ដេចបានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយគ្រឿងប្រដាប់ល្អគ្រប់មុខ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះបាទហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។ សូមមើលជំពូកអាល់គីតាប27 ស្តេចហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្តេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។ សូមមើលជំពូក |
ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប នឹងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ នឹងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ