Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 27:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ យ៉ូថាម​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ទ្រង់​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ យ៉ូថាម​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ទ្រង់​បាន​រៀប​ផ្លូវ​ឲ្យ​ត្រឹម‌ត្រូវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​ជាប់‌លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ស្តេច​ប្រព្រឹត្ត​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា​យ៉ាង​ជាប់​លាប់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 27:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសា‌ផាត ពី​ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត តាម​អស់​ទាំង​ផ្លូវ​ដើម​របស់​ដាវីឌ ជា​ឰយុកោ​ទ្រង់ ឥត​រក​តាម​ព្រះ‌បាល​ឡើយ


គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​វិញ ឥត​ធ្វើ​តាម​អំពើ​របស់​សាសន៍​អ៊ីស្រាអែល​ឡើយ


ប៉ុន្តែឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។


ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។


ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឆ្នាំ​នោះ​ឯង​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​១០០​ហាប ស្រូវ​ភោជ្ជ‌សាលី​១​ម៉ឺន​រង្វាល់ នឹង​ស្រូវ​ឱក​១​ម៉ឺន​រង្វាល់​ដល់​ទ្រង់ ដល់​ឆ្នាំ​ទី​២ ហើយ​ទី​៣ គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម