Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មួយ​ទៀត អូសៀស​ទ្រង់​មាន​ពល‌ទ័ព សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ ដែល​យីអែល ជា​ស្មៀន នឹង​ម្អាសេយ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណានា ជា​មេ‌ទ័ព​របស់​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មួយ​ទៀត ព្រះបាទ​អូសៀស​ទ្រង់​មាន​ពល‌ទ័ព​សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ​ដែល​យីអែល ជា​ស្មៀន និង​ម្អា‌សេ‌យ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​អូសៀស​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេ‌យ៉ា ជា​មន្ត្រី​រដ្ឋ‌បាល បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​អូសៀស​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល​ជា​ស្មៀន​ស្តេច និង​លោក​ម៉ាសេ‌យ៉ា ជា​មន្ត្រី​រដ្ឋ‌បាល​បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហា‌ណា‌នា ជា​មេ‌ទ័ព​របស់​ស្តេច។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:11
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊ីស្រាអែល នាង​នោះ​ក៏​បំរើ​ប្រពន្ធ​ណាម៉ាន់


ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប នឹង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការនឹង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ នឹង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ឯ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​មាន​ចិត្ត​ក្លាហាន នោះ​មាន​ចំនួន​២​ពាន់​៦​រយ​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម