២ របាក្សត្រ 23:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 លុះកាលព្រះនាងអ័ថាលា បានឮសូរអឺងកងពីពួកបណ្តាជន ដែលរត់ទៅមកទាំងសរសើរដល់ស្តេច នោះព្រះនាងក៏យាងចូលទៅឯគេ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ពេលព្រះនាងអ័ថាលាបានឮសូរអឺងកងពីពួកបណ្ដាជនដែលរត់ទៅមក ទាំងសរសើរដល់ស្តេច នោះព្រះនាងក៏យាងចូលទៅឯគេ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 កាលព្រះនាងអថាលាឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប12 កាលនាងអថាលាឮសំរែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរស្តេច នាងទៅមើលពួកគេ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ សូមមើលជំពូក |
ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព នឹងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចំរៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ