២ របាក្សត្រ 23:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះគេនាំព្រះរាជបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីបន្ទាល់ រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា នឹងពួកកូនលោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា សូមឲ្យព្រះរាជាបានប្រកប ដោយសេចក្ដីចំរើនចុះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នោះគេនាំបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីសញ្ញា រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនរបស់លោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 គេយាងបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្ដេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។ សូមមើលជំពូកអាល់គីតាប11 គេអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់គាត់ ចាក់ប្រេងតែងតាំងរាជកុមារជាស្តេច ទាំងស្រែកថា៖ «ជយោ ស្តេច!»។ សូមមើលជំពូក |
ប៉ុន្តែយ៉ូសេបា ជាព្រះរាជបុត្រីស្តេច នាងលួចយកយ៉ូអាស ជាបុត្រាអ័ហាស៊ីយ៉ា ចេញពីពួកព្រះរាជបុត្រាដែលត្រូវគេសំឡាប់ទាំងប៉ុន្មាននោះ ទៅបំពួនទុក ព្រមទាំងមេនំនៅក្នុងបន្ទប់ គឺយ៉ាងនោះដែលយ៉ូសេបា ជាព្រះរាជបុត្រីស្តេចយ៉ូរ៉ាម ប្រពន្ធរបស់យេហូយ៉ាដាដ៏ជាសង្ឃ ត្រូវជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា បានបំពួនទ្រង់ឲ្យរួចពីព្រះនាងអ័ថាលា ដើម្បីកុំឲ្យត្រូវស្លាប់