Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 22:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​ទ្រង់​វិល​ទៅ​ឯ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រួច​ទ្រង់​វិល​ទៅ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ព្រះបាទ​យេ‌ហូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហា‌សែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហា‌សែល ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ស្តេច​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​អហាប់​ដែល​កំពុង​តែ​ឈឺ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 22:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្តេច​យ៉ូរ៉ាម​ទ្រង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​រក្សា​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់ នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​សួរ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ពី​ព្រោះ​ទ្រង់​ប្រឈួន។


តែ​ស្តេច​យ៉ូរ៉ាម​ទ្រង់​បាន​វិល​ទៅ​ឯ​យេស‌រាល ដើម្បី​រក្សា​របួស​ដែល​ពួក​ស៊ីរី​បាន​ធ្វើ ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ជា​ស្តេច​ស៊ីរី​នោះ) នោះ​យេហ៊ូវ​ពោល​ថា បើ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​ដូច្នេះ​ហើយ នោះ​កុំ​ឲ្យ​អ្នក​ណា​ចេញ​រួច​ពី​ទី​ក្រុង​នេះ នាំ​ដំណឹង​ទៅ​ប្រាប់​ក្នុង​ក្រុង​យេស‌រាល​ឡើយ


គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ នឹង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។


ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង


ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់​ស្តេច​អ៊ីស្រាអែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស


រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​កាល​ទ្រង់​បាន​ទៅ​ដល់​ហើយ នោះ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ទាស់​នឹង​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង តាំង​ឡើងឲ្យ​បាន​បំផ្លាញ​វង្ស​របស់​អ័ហាប់​ចេញ


យេស‌រាល​១ យ៉ុក‌ឌាម​១ សាណូអា​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម