Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នៅ​ក្នុង​រាជ្យ​យ៉ូរ៉ាម នោះ​សាសន៍​អេដំម​បាន​បះ‌បោរ​ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា​ចេញ ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 នៅ​ក្នុង​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម សាសន៍​អេដុម​បាន​បះ‌បោរ​ដក​ខ្លួន​ចេញ​ពី​អំណាច​សាសន៍​យូដា ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្នុង​រជ្ជ‌កាល​ស្តេច​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​មួយ​នាក់ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 21:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។


គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​ដំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ


ដូច្នេះ ស្តេច​អ៊ីស្រាអែល ព្រម​ទាំង​ស្តេច​យូដា នឹង​ស្តេច​អេដំម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សំរាប់​ពល‌ទ័ពនឹង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ


ប៉ុន្តែសាសន៍​អេដំម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ ពួក​ក្រុង​លិបណា ក៏​បះ‌បោរ​ដក​ខ្លួន ពី​ក្រោម​អំណាច​ទ្រង់​ដែរ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់


នោះ​ទ្រង់​យាង​ឆ្លង​ទៅ​ឯ​គេ មាន​ទាំង​ពួក​មេ‌ទ័ព នឹង​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ឡើង​ទាំង​យប់ ទៅ​វាយ​ពល‌ទ័ព នឹង​ពួក​មេ​រទេះ​ចំបាំង​របស់​សាសន៍​អេដំម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ


ពី​ព្រោះ​ពួក​អេដំម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម