Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ធ្វើ ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ​ជា​កូន​ហាណា‌នី​បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម គឺ​ពី​ទ្រង់​ធ្វើ​ចំបាំង​យ៉ាង​ណា ហើយ​សោយ‌រាជ្យ​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហាណានី​ទាស់​នឹង​ប្អាសា​ថា


គឺ​យ៉ាង​នោះ​ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​ប្អាសា ដោយ‌សារ​ហោរា​យេហ៊ូវ


ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​សំដែង​មក ទាស់​នឹង​ប្អាសា ហើយ​នឹង​ព្រះ‌រាជ‌វង្ស​ទ្រង់ ដោយ‌សារ​ហោរា​យេហ៊ូវ ជា​កូន​ហាណានី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។


រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត នឹង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ


រីឯ​ដំណើរ​ទាំង​ប៉ុន្មាន ពី​រេហូ‌បោម ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ហោរា​សេម៉ាយ៉ា នឹង​អ៊ីដោ ជា​អ្នក​មើល‌ឆុត បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក​ហើយ ចំណែក​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច


រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ នឹង​ព្រះ‌បន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។


ហើយ​មើល ដំណើរ​ទាំង​ប៉ុន្មាន​ពី​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា នឹង​អ៊ីស្រាអែល​ហើយ


នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ


ខណ​នោះ យេហ៊ូវ កូន​ហាណានី ជា​អ្នក​មើល‌ឆុត ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ​អី ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ


រីឯ​ដំណើរ​ឯ​ទៀត ពី​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា នឹង​អ៊ីស្រាអែល​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម