Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាការី ដែល​ជា​កូន​បេនណាយ៉ាៗ​ជា​កូន​យីអែលៗ​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្តាល​ពួក​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ​រស​របស់អុលឡោះ‌តាអាឡា មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រីយ៉ា ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ​ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ​លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​ជា​មេ​លើ​គេ នឹង​យេរេមី យ៉ាហា‌សៀល យ៉ូហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេរ៉ា


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​អ័សារា ជា​កូន​អូដេឌ


ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ នឹង​ប្រពន្ធ​ហើយ​ក្មេងៗ​នៅ​ជា​មួយ​ផង។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តាជន​ពោល​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា រំលង​អស់​ទាំង​ក្រិត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចំរើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់ក៏​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ


គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង


គ្រា​នោះ មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ


ក៏​ងើប​ភ្នែក​ឡើង​ឃើញ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​ត្រសាល តាម​ពូជ​អំបូរ​គេ​រៀង​ខ្លួន នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​គាត់


ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ


លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន នឹង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម